តើអ្នកអាចជួយខ្លួនឯង ឲ្យចៀសផុតពីជំងឺគាំងបេះដូងបានដែរឬទេ? ពិតជាអាច ... គឺគ្រាន់តែធ្វើតាមការណែនាំ របស់គ្រូពេទ្យជំនាញខាងក្រោមនេះប៉ុណ្ណោះ។
១. ដើរ
ការដើរហាត់ប្រាណឲ្យបានច្រើន អាចកាត់បន្ថយ ក៏ដូចជាការពារជំងឺគាំងបេះដូងបាន ដូច្នេះ ចូរដើរឲ្យបានយ៉ាងហោចណាស់ ២ គីឡូម៉ែត្រក្នុងមួយថ្ងៃ ប៉ុន្តែ ត្រូវឈប់ភ្លាម បើអ្នកហត់ ឬអស់កម្លាំងខ្លាំង។
២. ទឹក
ការញ៉ាំទឹកគ្រប់គ្រាន់ អាចការពារការខ្វះជាតិទឹក និងជំងឺនេះបានផងដែរ។
៣. ញ៉ាំអាហារមានសុខភាពល្អ
អាហារមានសុខភាពល្អ សំដៅទៅលើអាហារគ្មានជាតិខ្លាញ់ និងកាឡូរីខ្ពស់។ អ្នកគួរតែញ៉ាំអាហារ ដែលសំបូរប្រូតេអ៊ីន កាបូអ៊ីដ្រាត កាល់ស្យូម និងវីតាមីនដែលចាំបាច់សម្រាប់រាងកាយ។
៤. តមការញ៉ាំប្រៃ និងខ្លាញ់
ត្រូវចាំទុក របស់ទាំងពីរនេះ គឺជាសត្រូវរបស់អ្នក។
៥. កុំជក់បារី និងផឹកស្រា
បើមិនចង់ឆាប់ស្លាប់ ត្រូវកាត់ផ្តាច់របស់ទាំងពីរនេះឲ្យបាន។
៦. កាត់បន្ថយស្ត្រេស
សម្ពាធការងារ និងគ្រួសារ ពិតជាគ្រោះថ្នាក់ណាស់ សម្រាប់អ្នកមានបញ្ហាបេះដូង ដូច្នេះ អ្នកគួរតែសម្របខ្លួន ហើយព្យាយាមកាត់បន្ថយបញ្ហាទាំងនេះ៕
ប្រភព ៖ Boldsky
អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 ធ្នូ ឆ្នាំ 2016
No comments:
Post a Comment