សុក្រ, 10 តុលា 2014 22:38 ចំនួនមតិ 18ចន្លោះមិនឃើញ
លោកអ្នកប្រហែលជាធ្លាប់មានមន្ទិលថា តើមនុស្សដែលស្លាប់ទៅហើយ អាចនៅមានវិញ្ញាណដឹងថាខ្លួនឯងស្លាប់ ឬយ៉ាងណា? បើតាមប្រជាជនខ្មែរមួយចំនួនជឿជាក់ថា អ្នកស្លាប់អាចនៅដឹងខ្លួនបានរយៈពេល ៧ថ្ងៃ ដោយនៅក្បែរៗរូបកាយខ្លួនឯងគ្រាន់តែយើងមិនអាចមើលឃើញ។ ទោះយ៉ាងណា ពេលនេះអ្នកវិទ្យាសាស្ត្របានបញ្ចេញភស្តុតាងមួយចំនួន បង្ហាញថាមនុស្សបាត់បង់ជីវិតហើយ នៅតែដឹងខ្លួនបន្តទៀត។ នេះបើតាមការស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំបំផុត មិនធ្លាប់មានពីមុនមក។
ការធ្វើពិសោធន៍របស់អ្នកវិទ្យាសាស្រ្ត (រូបតំណាង)
ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនៅសាកលវិទ្យាល័យ Southampton របស់ចក្រភពអង់គ្លេស បានចំណាយពេល ៤ឆ្នាំ ធ្វើពិសោធន៍ទៅលើមនុស្សជាង ២០០០នាក់ ដែលធ្លាប់ជួបប្រទះបញ្ហាបេះដូងលែងដំណើរការ "ភ្លឹក" ក្នុងមន្ទីរពេទ្យ១៥ នៃចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូទ្រីស។ លទ្ធផលបង្ហាញថា ៤០% នៃអ្នករស់ឡើងវិញបានរៀបរាប់ថាពួកគេអាចនៅដឹងអ្វីៗ នៅពេលបេះដូងឈប់ដំណើរការ។
ពេលនេះ អ្នកជំនាញជឿជាក់ថា ក្រោយពេលបេះដូងលែងដើរ ២០ ទៅ ៣០វិនាទី ទើបខួរក្បាលឈប់ដំណើរការទាំងស្រុង ហើយក្នុងចន្លោះពេលនោះ អ្នកស្លាប់នៅតែអាចដឹងរឿងគ្រប់យ៉ាងដែលកើតឡើង។ ប៉ុន្តែការសិក្សាថ្មីមួយទៀតរបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថាអ្នកធ្លាប់ភ្លឹក បេះដូងលែងដើរ អាចដឹងរឿងដែលកើតឡើងរហូតដល់ទៅ ៣នាទី។
បុរសម្នាក់បាននិយាយថា ពេលអ្នកផ្សេងគិតថាលោកស្លាប់ព្រោះបេះដូងលែងដើរហើយនោះ លោកបានឃើញសកម្មភាពគ្រប់យ៉ាងរបស់មនុស្សនៅជុំវិញខ្លួន ហើយថែមទាំងបានឃើញព្រលឹងខ្លួនឯងហោះចេញពីខ្លួនទៅជ្រុងម្ខាងនៃបន្ទប់ ប៉ុន្តែក្រោយមកលោកបានដឹងខ្លួនឡើងវិញ។ បុរសវ័យ ៥៧ឆ្នាំ បានរៀបរាប់យ៉ាងលម្អិតពីសកម្មភាពជួយសង្គ្រោះរបស់បុគ្គលិកមន្ទីរពេទ្យ និងរៀបរាប់ពីសំឡេងម៉ាស៊ីនលាន់ឮឡើង ក្នុងរយៈពេល ៣នាទី ដែលលោកភ្លឹកបេះដូងលែងមានចលនា។ អ្វីដែលបុរសខាងលើនេះរៀបរាប់ គឺដូចទៅនឹងសកម្មភាពជាក់ស្ដែងដែលបានកើតឡើង។
វេជ្ជបណ្ឌិត Sam Parnia នៅសាកលវិទ្យាល័យ New York ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បាននិយាយថា "យើងសុទ្ធតែដឹងហើយ ខួរក្បាលមិនអាចដំណើរការទេ ពេលបេះដូងលែងលោត។ ប៉ុន្តែក្នុងករណីនេះ ការដឹងខ្លួនបានបន្តរហូតដល់ ៣នាទី ពេលបេះដូងលែងលោតទៅហើយ។ បើទោះជាយ៉ាងនេះក៏ដោយ ជាទូទៅខួរក្បាលឈប់ដំណើរការពី ២០ ទៅ ៣០វិនាទី ក្រោយពេលបេះដូងឈប់ធ្វើចលនា"។
រូបតំណាង
ការសាកសួរទៅលើមនុស្ស ៣៣០នាក់ ដែលធ្លាប់ភ្លឹកហើយរស់ឡើងវិញ មាន ១៤០នាក់និយាយថាគេអាចដឹងរឿងគ្រប់យ៉ាង ពេលភ្លឹកទៅហើយ។ ម្នាក់ក្នុងចំណោមប្រាំនាក់ បាននិយាយថាពួកគេមានអារម្មណ៍សុខស្រួលខុសពីធម្មតា ខណៈជិតមួយភាគបីបានរៀបរាប់ថាពេលវេលាដូចជាដើរលឿន ឬយឺតខុសពីការពិត។ អ្នកខ្លះបាននិយាយថាឃើញភ្លើងភ្លឺចិញ្ចាច ឃើញពន្លឺពណ៌មាស ឬឃើញព្រះអាទិត្យរះជាដើម។ អ្នកផ្សេងទៀត មានអារម្មណ៍ភ័យខ្លាច មានអារម្មណ៍ថាកំពុងនៅក្នុងជម្រៅទឹកដ៏ជ្រៅ។ ចំណែក ១៣ភាគរយ បានបញ្ជាក់ថាពួកគេមានអារម្មណ៍បែកចេញពីខ្លួន និងក្នុងភាគរយដូចគ្នាបាននិយាយថា ព្រលឹងពួកគេបានហោះខ្ពស់ឡើង។
ការសិក្សាស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Sam Parnia និងក្រុមការងារ បានទទួលការសាទរយ៉ាងខ្លាំង ចំពោះភាពជោគជ័យដែលអាចគាស់កកាយថាមានអ្វីកើតឡើងក្រោយពេលដែលយើងស្លាប់ហើយ។
ចុះប្រិយមិត្តជឿទេថា ពេលស្លាប់ហើយមនុស្សនៅតែអាចដឹងខ្លួន?
ចុចអាន៖ ជំនឿនៅចិន បោះលុយចូលអណ្តូងទឹកក្នុងប្រាសាទសេះសអាចនាំសំណាង
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ telegraph
ពាក្យទាក់ទង
ព័ត៌មានសង្គមអន្តរជាតិជំនឿអរូបិយ
ភ្ជាប់ទំនាក់ទំនងជាមួយ Sabay News Social
អត្ថបទទាក់ទង
ឌូតឺតេ គំរាមចាប់បោះមន្ត្រីពុករលួយពីលើឧទ្ធម្ភាគចក្រ
គ្រូទាយល្បីឈ្មោះរបស់ចិន ទាយថាឆ្នាំនេះមានជំងឺថ្មីរាតត្បាត
កាដូបួនប្រភេទប្រផ្នូលមិនល្អជូនសង្សារក្នុងថ្ងៃបុណ្យណូអែល
អ្នកមមើមិនអីឡើយ តែអ្នកបន្ថែមល្បោយ ធ្វើឱ្យគេផ្អើលពេញភូមិ!
អាកាសយានិកម្នាក់ត្រូវចាប់ខ្លួន ដោយសារផឹកគ្រឿងស្រវឹងមុនបើកយន្តហោះ
ចិនប្រកាសលែងឲ្យមានការនាំចូលភ្លុកដំរីនៅចុងឆ្នាំ
អត្ថបទថ្មី
រូបថតស្រីស្អាត លើអ៊ីនធឺណិត និងរូបពិត ឃើញហើយអន់ចង់
តម្លៃប្រេងសាំងចាប់ពីថ្ងៃទី២ មករានេះ បន្តឡើងថ្លៃទៀត
អាកាសយានិកម្នាក់ត្រូវចាប់ខ្លួន ដោយសារផឹកគ្រឿងស្រវឹងមុនបើកយន្តហោះ
Samsung នឹងបង្ហាញលទ្ធផលស៊ើបអង្កេតបញ្ហា Note 7
ពិព័រណ៍រូបថត ផ្លូវទៅស្រុក ចាប់ផ្ដើមស្អែកនេះហើយ
វេជ្ជបណ្ឌិ
Tuesday, January 3, 2017
សុក្រ, 10 តុលា 2014 22:38 ចំនួនមតិ 18ចន្លោះមិនឃើញ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment