Tuesday, January 24, 2017

ស្មៅក្បាលរុយ

ជួយចែកគ្នាដឹងផង ស្មៅពិសេសអាចជួយព្យាបាលំងឺមហារីកដោះបាន ដុំគីស
រលាកថ្លើម លើសឈាម កើតលឿង ជំងឺសួត(របេង)
បូសពិស រលាកសសៃ គាបសសៃចង្កេះជាដើម

ស្មៅនេះអាចមានឈ្មោះហៅផ្សេងគ្នា ដើមកំប៉ោយចិន ឬគេហៅដើមក្បាលរុយ (ជាដើមតែមួយ)
#ជួយព្យាបាលមហារីកដោះ និងគីស
វិធីប្រើ៖ យកស្មៅប្រមាណ៣ដើមលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធ១កែវរួចយកស្បៃច្រោះយកតែទឹក ហូប១ថ្ងៃ៣ពេលម្តង១កែវ បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ។ ប្រភព៖ Sam Oeun Pol
#ការព្យាបាលៈ ផ្តាសាយ ក្តៅខ្លួន ក្អក រាកមួល លើសឈាមកើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស ។
កម្រិត និងរបៀបប្រើៈ លាងទឹកឱ្យស្អាត ហាលស្ងួត ដាំផឹក ពី១៥-៣០ ក្រាម ក្នុង១ថ្ងៃ ផឹកធម្មតាជំនួសទឹក៕
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA
#ការព្យាបាលជំងឺសួត(របេង)
យករុក្ខជាតិនោះហាលនឹងកំដៅថ្ងៃឲ្យស្ងួតហើយយកមកដាំទឹកផឹកដូចផឹកទឹកតែ។
#ការព្យាបាលជំងឺសសៃ (រលាកសសៃ ,គាបសសៃចង្កេះជាដើម)
វិធីធ្វើ៖ យករុក្ខជាតិនេះ ដើមស្រស់ បុកឲ្យម៉ដ្ឋហើយត្រាំស្រាសប្រភេទលេខ១ទុក១យប់ ហើយយកមករឹត និងរុំត្រង់កន្លែងឈឺ នោះឯស្រាយកមកផឹក១ថ្ងៃ៣ដង (កែវពែងអាកោ)។
ការទទួលបានផលជាក់ស្តែងពីលោក Savann Chieb ។
ដើមក្បាលរុយ វាមានផ្កាពណ៌ស្វាយ លាយក្រហម សចុង ចេញនៅចុងមែក ភាគច្រើន ដុះនៅតាមគៀនរបងផ្ទះដែលមានដុះផ្សេងៗ ឬតាមផ្លូវដើ ផ្លូវថ្នល់ ផ្លូក្រវ៉ាត់ក្រុង ដំបូក និង តាមមាត់ទឹក។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត

​ជំងឺ​គាំងបេះដូង អាច​កា​ពារ​បាន តាម​វិធី​ងាយៗ​ខាងក្រោម​នេះ​  

​តើ​អ្នក​អាច​ជួយ​ខ្លួនឯង ឲ្យ​ចៀសផុត​ពី​ជំងឺ​គាំងបេះដូង​បាន​ដែរឬទេ​? ពិតជា​អាច ... គឺ​គ្រាន់តែ​ធ្វើ​តាម​ការណែនាំ របស់​គ្រូពេទ្យ​ជំនាញ​ខាង​ក្រោម​នេះ​ប៉ុណ្ណោះ​។​

១. ដើរ​
​ការដើរ​ហាត់ប្រាណ​ឲ្យបាន​ច្រើន អាច​កាត់បន្ថយ ក៏ដូចជា​ការពារ​ជំងឺ​គាំងបេះដូង​បាន ដូច្នេះ ចូរ​ដើរ​ឲ្យបាន​យ៉ាងហោច​ណាស់ ២ គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ ប៉ុន្តែ ត្រូវ​ឈប់​ភ្លាម បើ​អ្នក​ហត់ ឬ​អស់កម្លាំង​ខ្លាំង​។​

២. ទឹក​
​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់ អាច​ការពារ​ការខ្វះ​ជាតិ​ទឹក និង​ជំងឺ​នេះ​បាន​ផងដែរ​។​

៣. ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ​
​អាហារ​មាន​សុខភាព​ល្អ សំដៅ​ទៅ​លើ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ និង​កាឡូរី​ខ្ពស់​។ អ្នក​គួរតែ​ញ៉ាំ​អាហារ ដែល​សំបូរ​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រាត កាល់ស្យូម និង​វីតាមីន​ដែល​ចាំបាច់​សម្រាប់​រាងកាយ​។​

៤. តម​ការ​ញ៉ាំ​ប្រៃ និង​ខ្លាញ់​
​ត្រូវ​ចាំ​ទុក របស់​ទាំងពីរ​នេះ គឺ​ជា​សត្រូវ​របស់​អ្នក​។​

៥. កុំ​ជក់បារី និង​ផឹកស្រា​
​បើ​មិន​ចង់​ឆាប់​ស្លាប់ ត្រូវ​កាត់ផ្តាច់​របស់​ទាំង​ពីរ​នេះ​ឲ្យបាន​។​

៦. កាត់បន្ថយ​ស្ត្រេ​ស​
​សម្ពាធ​ការងារ និង​គ្រួសារ ពិត​ជា​គ្រោះថ្នាក់​ណាស់ សម្រាប់​អ្នក​មាន​បញ្ហា​បេះដូង ដូច្នេះ អ្នក​គួរតែ​សម្រប​ខ្លួន ហើយ​ព្យាយាម​កាត់បន្ថយ​បញ្ហា​ទាំងនេះ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2016

Saturday, January 7, 2017

ផ្កាត្នោតឈ្មោល ជាថ្នាំដ៏សក្តិសិទ្ធ អាចជួយព្យាបាលជំងឺថ្លើម ជំនួយតម្រងនោម ឈឺឆ្អឹងឆ្អែង ឈឺចង្កេះ

» មិននឹកស្មានថាផ្កាត្នោតឈ្មោល ជាថ្នាំដ៏សក្តិសិទ្ធ
អាចជួយព្យាបាលជំងឺថ្លើម ជំនួយតម្រងនោម
ឈឺឆ្អឹងឆ្អែង ឈឺចង្កេះ ដោយមិអស់ប្រាក់
ជួយស៊ែរ ចែកគ្នាដឹងផង!
ប្រសិនបើតម្រងនោម និងថ្លើមរបស់យើងមានជម្ងឺ នោះសុខភាពរបស់យើងប្រាកដជាចុះខ្សោយ ហើយប្រឈមនឹងជម្ងឺជាច្រើន។
* វិធីធ្វើ៖
យើងអាចយកផ្កាត្នោតឈ្មោលខ្ចីចិតជាចំណិតតូចៗ រួចយកទៅលីង ឬហាលឱ្យស្ងួត រួចដាំទឹកធ្វើជាតែពិសារជាប្រចាំ វានឹងអាចជួយសម្រាលជម្ងឺថ្លើមបានមួយផ្នែកធំ។ អ្នកដែលធ្លាប់ពិសាស្រាច្រើនហើយមានបញ្ហាជំងឺថ្លើមអាចសាកល្បងធ្វើតាមវិធីខាងលើនឹងទទួលបានលទ្ធផលគាប់ប្រសើរ។
ផ្កាត្នោតឈ្មោលវាសមប្រកបនឹងជំងឺច្រើនមុខណាស់ ដូចជាជំងឺគ្រឿងក្នុងមានថ្លើម ប្រមាត់ សួត ឈឺឆ្អឹងឆ្អែង ឈឺចង្កេះឈឺតម្រងនោម ព្រមទាំងរោគស្ត្រី ទៀតផង។ បច្ចុប្បន្ននេះមានបងប្អូនខ្មែរយើងផលិតតែផ្កាត្នោតនេះជាកញ្ចប់សម្រាប់លក់ទោតផង។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត

Wednesday, January 4, 2017

ចំណេះដឹងនិងសុខភាព រកឃើញហើយ​ រុក្ខជាតិនេះអាចព្យាបាលជម្ងឺទឹកនោមផ្អែមយ៉ាងស័ក្កសិទ្ធបំផុត, ជួយស៊ែរតៗគ្នាផង

      ជម្ងឺទឹកនោមផ្អែមវាបានកើតឡើងដោយសារតែលំពែងមិនផលិតអរម៉ូនអាំងស៊ុយលីន ដែលជាអ្នកមានតូនាទីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងសារពាងកាយ។

ជម្ងឺមួយនេះបានធ្វើអោយមានមនុស្សស្លាប់ជាច្រើននាក់មកហើយ តែមុននឹងស្លាប់  គឺត្រូវស្លាប់អោយអស់ចិត្ត បើគ្រូពេទ្យមិនអាចជួយបានទេ នោះចូរសាកល្បងតាមវិធីខាងក្រោមនេះបាន៖

តម្រូវការ៖

+មើមគុយឆាយយកទាំងឬសរបស់វា (គុយឆាយម្យ៉ាងដែលភាសាអង់គ្លេសគេហៅថា Leek)

+ទឹកស្អាតមួយកែវ

របៀបធ្វើ៖

លាងសម្អាតដើមគុយឆាយ អោយបានស្អាតល្អ បន្ទាប់មកអ្នកត្រូវយកវាទៅដាក់ចានមួយ ហើយចាក់ក្នុងទឹកនោះរហូតដល់លិច។ទុកវាចោលក្នុងរយៈពេលមួយថ្ងៃ។ បន្ទាប់ពី 24 ម៉ោងអ្នកត្រូវយកដើមវាចេញហើយឬក៏អ្នកអាចត្រងយកទឹកនោះក៏បានដែរ។ អ្នកជម្ងឺត្រូវផឹកទឹកនេះ ក្នុងថ្ងៃបន្ទាប់។ ហើយត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃនឹងបានធូរស្បើយជាមិនខានឡើយ។

Tuesday, January 3, 2017

រកឃើញ​អត្ថបទ​នេះ​ដូច​រកឃើញ​ដុំ​ពេជ្រ​! ជំងឺមហារីក ៨ ប្រភេទ​នេះ​មាន​អាហារ ៨ មុខជា​សត្រូវ​របស់​វា​

     រកឃើញ​អត្ថបទ​នេះ​ដូច​រកឃើញ​ដុំ​ពេជ្រ​! ជំងឺមហារីក ៨ ប្រភេទ​នេះ​មាន​អាហារ ៨ មុខជា​សត្រូវ​របស់​វា​

    ​ដុំ​សាច់​មហារីក​ឬ​ជំងឺមហារីក​បង្កឡើង​ដោយ​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។ ថ្ងៃនេះ លោក​អ្នកនឹង​បានដឹង​អំពី "​សត្រូវ​របស់​ជំងឺមហារីក​" ដើម្បី​ជា​ទន់​ចំណេះដឹង​មួយ​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ លោកអ្នក​អាច​ការពារ​ខ្លួន​ពី​ជំងឺមហារីក​ទាំងនេះ តាមរយៈ​ការទទួល​ទាន​អាហារ​ខាងក្រោម​ជាប្រចាំ​៖
​    ​
​    ​១. សត្រូវ​របស់​ជំងឺមហារីក​ក្រពះ គឺ​ខ្ទឹមស​

​    ​២. សត្រូវ​របស់​ជំងឺមហារីក​ថ្លើម គឺ​ផ្សិត​

​    ​៣. សត្រូវ​របស់​ជំងឺមហារីក​លំ​ពែង គឺ​ស្ពៃ​ប្រូ​ខូ​លី (Broccoli)

  ​៤. សត្រូវ​របស់​ជំងឺមហារីក​សួត គឺ​ស្ពៃ​ស្ពី​ណា​ច់ (Spinach)

   ​៥. សត្រូវ​របស់​ជំងឺមហារីក​ពោះវៀនធំ គឺ​ស្លឹកគ្រៃ 

​    ​៦. សត្រូវ​របស់​ជំងឺមហារីក​សុដន់ គឺ​សា​រ៉ា​យ​សមុទ្រ​
​    ​
     ៧. សត្រូវ​របស់​ជំងឺមហារីក​ស្បែក គឺ​ទំពាំង​ពីងពង់​
​    ​៨. សត្រូវ​របស់​ជំងឺមហារីក​ស្បូន គឺ​សណ្ដែកសៀង​៕

Image

សុក្រ, 10 តុលា 2014 22:38 ចំនួនមតិ 18ចន្លោះមិនឃើញ

    សុក្រ, 10 តុលា 2014 22:38 ចំនួនមតិ 18ចន្លោះមិនឃើញ
​លោក​អ្នក​ប្រហែល​ជា​ធ្លាប់​មាន​មន្ទិល​ថា តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ ​អាច​នៅ​មាន​វិញ្ញាណ​ដឹង​ថា​ខ្លួន​ឯង​ស្លាប់ ឬ​យ៉ាង​ណា? បើ​តាម​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ជឿជាក់​ថា​ អ្នក​ស្លាប់​អាច​នៅ​ដឹង​ខ្លួន​បាន​រយៈពេល ៧​ថ្ងៃ ដោយ​នៅ​ក្បែរ​ៗ​រូប​កាយ​ខ្លួន​ឯង​គ្រាន់​តែ​យើង​មិន​អាច​មើល​ឃើញ។ ទោះ​យ៉ាង​ណា ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ចេញ​ភស្តុតាង​មួយ​ចំនួន បង្ហាញ​ថា​មនុស្ស​បាត់បង់​ជីវិត​ហើយ នៅ​តែ​ដឹង​ខ្លួន​បន្ត​ទៀត។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដ៏​ធំ​បំផុត មិន​ធ្លាប់​មាន​ពី​មុន​មក។ ​
ការ​​ធ្វើ​ពិសោធន៍​​របស់​អ្នក​វិទ្យាសាស្រ្ត​ (រូបតំណាង)
ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​នៅ​សាកលវិទ្យាល័យ Southampton របស់​ចក្រភពអង់គ្លេស បាន​ចំណាយ​ពេល ៤ឆ្នាំ ធ្វើ​ពិសោធន៍​ទៅ​លើ​មនុស្ស​ជាង ២០០០​នាក់ ដែល​ធ្លាប់​ជួប​ប្រទះ​បញ្ហា​បេះ​ដូង​លែង​ដំណើរ​ការ "ភ្លឹក" ក្នុង​មន្ទីរពេទ្យ១៥ ​នៃ​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​អូទ្រីស។ លទ្ធ​ផល​បង្ហាញ​ថា ៤០% នៃ​អ្នក​រស់​ឡើង​វិញ​បាន​រៀប​រាប់​ថា​ពួក​គេ​អាច​នៅ​​ដឹងអ្វី​ៗ​ នៅ​ពេល​បេះដូង​ឈប់​ដំណើរ​ការ។
ពេល​នេះ អ្នក​ជំនាញ​ជឿជាក់​ថា ក្រោយ​ពេល​បេះដូង​លែង​ដើរ ២០ ទៅ ៣០​វិនាទី ទើប​ខួរក្បាល​ឈប់​ដំណើរ​ការ​ទាំង​ស្រុង ហើយ​ក្នុង​ចន្លោះ​ពេល​នោះ អ្នក​ស្លាប់​នៅ​តែ​អាច​ដឹង​រឿង​គ្រប់​យ៉ាង​ដែល​កើត​ឡើង។ ​ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​ទៀត​របស់​អ្នក​វិទ្យាសាស្ត្រ បាន​បង្ហាញ​ភស្តុតាង​ថា​អ្នក​ធ្លាប់​ភ្លឹក បេះដូង​លែង​ដើរ អាច​ដឹង​រឿង​ដែល​កើត​ឡើង​រហូត​ដល់​ទៅ ៣​នាទី។
បុរស​ម្នាក់​បាន​និយាយ​ថា ​ពេល​​អ្នក​ផ្សេង​គិត​ថា​លោក​ស្លាប់​ព្រោះ​បេះដូង​លែង​ដើរ​ហើយ​នោះ លោក​បាន​ឃើញ​សកម្មភាព​គ្រប់​យ៉ាង​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន ហើយ​ថែម​ទាំង​បាន​ឃើញ​ព្រលឹង​ខ្លួន​ឯង​ហោះ​ចេញ​ពី​ខ្លួន​ទៅ​​ជ្រុង​ម្ខាង​នៃ​បន្ទប់ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ដឹង​ខ្លួន​ឡើង​វិញ។ បុរស​វ័យ ៥៧​ឆ្នាំ បាន​រៀប​រាប់​យ៉ាង​លម្អិត​ពី​សកម្មភាព​ជួយ​សង្គ្រោះ​របស់​បុគ្គលិក​មន្ទីរពេទ្យ និង​រៀបរាប់​ពី​សំឡេង​ម៉ាស៊ីន​លាន់​ឮឡើង ក្នុង​រយៈពេល ៣​នាទី ​ដែល​លោក​ភ្លឹក​បេះដូង​លែង​មាន​ចលនា។ អ្វី​ដែល​បុរស​ខាង​លើ​នេះ​រៀបរាប់ គឺ​ដូច​ទៅ​នឹង​សកម្មភាព​ជាក់​ស្ដែង​ដែល​បាន​កើតឡើង។
វេជ្ជបណ្ឌិត Sam Parnia នៅ​សាកលវិទ្យាល័យ New York ​ដែល​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ បាន​និយាយ​ថា "យើង​សុទ្ធ​តែ​ដឹង​ហើយ ខួរក្បាល​មិន​អាច​ដំណើរ​ការ​ទេ ពេល​បេះដូង​លែង​លោត។ ប៉ុន្តែ​ក្នុង​ករណី​នេះ ការ​ដឹង​ខ្លួន​បាន​បន្ត​រហូត​ដល់ ៣​នាទី ពេល​បេះ​ដូង​លែង​លោត​ទៅ​ហើយ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ជាទូទៅ​ខួរ​ក្បាល​ឈប់​ដំណើរ​ការ​ពី ២០ ទៅ ៣០​វិនាទី ក្រោយ​ពេល​បេះដូង​ឈប់​ធ្វើ​ចលនា"។ ​​​​
រូប​តំណាង
ការ​សាកសួរ​ទៅ​លើ​មនុស្ស ៣៣០​នាក់ ដែល​ធ្លាប់​ភ្លឹក​ហើយ​រស់​ឡើង​វិញ មាន ១៤០​នាក់​និយាយ​ថា​គេ​អាច​ដឹង​រឿង​គ្រប់​យ៉ាង ពេល​ភ្លឹក​ទៅ​ហើយ។ ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់ បាន​និយាយ​ថា​ពួកគេ​មាន​អារម្មណ៍​សុខ​ស្រួល​ខុស​ពី​ធម្មតា ខណៈ​ជិត​មួយ​ភាគ​បី​បាន​រៀបរាប់​ថា​ពេលវេលា​ដូច​ជា​ដើរលឿន ឬ​យឺត​ខុស​ពី​ការ​ពិត។ អ្នក​ខ្លះ​បាន​និយាយ​ថា​ឃើញ​ភ្លើង​ភ្លឺ​ចិញ្ចាច ឃើញ​ពន្លឺ​ពណ៌​មាស ឬ​ឃើញ​ព្រះអាទិត្យ​រះ​ជា​ដើម។ អ្នក​ផ្សេង​ទៀត មាន​អារម្មណ៍​ភ័យ​ខ្លាច មាន​អារម្មណ៍​ថា​កំពុង​នៅ​ក្នុង​ជម្រៅ​ទឹក​ដ៏​ជ្រៅ។ ចំណែក ១៣​ភាគរយ បាន​បញ្ជាក់​ថា​ពួក​គេ​មាន​អារម្មណ៍​បែក​ចេញ​ពី​ខ្លួន និង​ក្នុង​ភាគ​រយ​ដូច​គ្នា​បាន​និយាយ​ថា ព្រលឹង​ពួក​គេ​បាន​ហោះ​ខ្ពស់​ឡើង។
ការ​សិក្សា​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត Sam Parnia និង​ក្រុម​ការងារ ​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ភាព​ជោគជ័យ​ដែល​​អាច​គាស់​កកាយ​ថា​មាន​អ្វី​កើត​ឡើង​ក្រោយ​ពេល​ដែល​យើង​ស្លាប់​ហើយ។
ចុះ​ប្រិយ​មិត្ត​ជឿ​ទេ​ថា​ ពេល​ស្លាប់​ហើយ​មនុស្ស​នៅ​តែអាច​ដឹង​ខ្លួន?​​
ចុចអាន៖ ជំនឿ​នៅ​ចិន បោះ​លុយ​ចូលអណ្តូង​ទឹក​ក្នុង​ប្រាសាទ​សេះ​ស​អាច​នាំ​សំណាង
ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ telegraph
ពាក្យទាក់ទង
ព័ត៌មានសង្គមអន្តរជាតិជំនឿអរូបិយ
ភ្ជាប់ទំនាក់ទំនងជាមួយ Sabay News Social
អត្ថបទទាក់ទង
ឌូតឺតេ ​គំរាម​ចាប់​បោះ​មន្ត្រី​ពុក​រលួយ​ពី​លើ​ឧទ្ធម្ភាគចក្រ
​គ្រូ​ទាយ​ល្បី​ឈ្មោះ​របស់​ចិន ទាយ​ថា​ឆ្នាំ​នេះ​មាន​ជំងឺ​ថ្មី​រាតត្បាត
កាដូ​បួន​ប្រភេទ​ប្រផ្នូល​មិន​ល្អ​ជូន​សង្សារ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល
អ្នក​មមើ​មិន​អី​ឡើយ តែ​​អ្នក​បន្ថែម​ល្បោយ ធ្វើ​ឱ្យ​គេ​ផ្អើល​ពេញ​ភូមិ!
អាកាសយានិក​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ ដោយសារ​ផឹក​គ្រឿងស្រវឹង​មុនបើក​យន្តហោះ​
ចិន​ប្រកាស​លែង​ឲ្យ​មាន​ការ​នាំ​ចូល​​​ភ្លុក​ដំរី​នៅ​ចុង​ឆ្នាំ​​​​
អត្ថបទថ្មី
រូប​ថត​ស្រី​ស្អាត​ លើ​អ៊ីនធឺណិត​ និង​រូប​ពិត​ ឃើញ​ហើយ​អន់ចង់​
តម្លៃ​ប្រេង​សាំង​ចាប់​ពី​ថ្ងៃ​ទី២ មករា​នេះ បន្ត​ឡើង​ថ្លៃ​ទៀត
អាកាសយានិក​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ ដោយសារ​ផឹក​គ្រឿងស្រវឹង​មុនបើក​យន្តហោះ​
Samsung​ ​នឹង​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​បញ្ហា​ ​Note 7
ពិព័រណ៍​រូប​ថត ផ្លូវ​ទៅ​ស្រុក ចាប់​ផ្ដើម​ស្អែក​នេះ​ហើយ
វេជ្ជបណ្ឌិ