Wednesday, November 16, 2016

របៀប​ប្ដូរ​តំណ URL ឲ្យ YOUTUBE CHANNEL របស់​អ្នក


   គេហទំព័រ​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ពេល​នេះ​គឺ Youtube ព្រោះ​មាន​គ្រប់​រសជាតិ ជា​ពិសេស​វីដេអូ​បង្រៀន​ល្អៗ ដែល​រក​កន្លែង​ផ្សេង​គ្មាន។ ហើយ​ខ្ញុំ​ក៏​បាន​បង្កើត​ Channel មួយ​នឹង​គេ​ដែរ ទុក​គ្រាន់​បង្ហោះ​វីដេអូ​បង្រៀន​ ដែល​ខ្ញុំ​ធ្វើ​បាន​ចែក​គ្នា​មើល និង​ស្វែងយល់​។ កិច្ចការ​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​មុនគេ​នោះ​គឺ​ដាក់ រូបភាព​តំណា banner និង​ប្ដូរ URL ដែល​យើង​ចង់​បាន ព្រោះ​ពេល​បង្កើត​ដំបូង Youtube ដាក់ URL ឲ្យ​យើង​​មើល​មិន​យល់​ទេ ដូច្នេះ​ត្រូវ​ដូរ។

៙ របៀប​ប្ដូរ​តំណ URL ឲ្យ Youtube Channel របស់​អ្នក ៖

-ចូល​ក្នុង​គណនី​របស់​អ្នក​ជាមុន​សិន www.youtube.com
- ចុច​លើ​សញ្ញា​ព្រួញ​នៅ​ក្បែរ​រូប​តំណាង Channel ហើយ​ចុច YouTube settings

- នៅ​ត្រង់ Overview មើល​នៅ​ខាង​ស្ដាំ​ដៃ​ចុច​លើ​ពាក្យ Advanced

- មក​ដល់​កន្លែង​នេះ ​ប្រាកដ​ជា​បាន​ឃើញ URL Channel របស់​អ្នក​មាន​លេខ​ផង​អក្សរ​ផង រក​មើល​មិន​យល់ ដូច្នេះ​ត្រូវ​ដូរ​វា​ចោល ដោយ​ចុច​លើ​ពាក្យ Create custom URL

-ត្រង់ ​កន្លែង Create custom channel URL សូម​ដាក់​ពាក្យ​អ្វី​ក៏​បាន​ឲ្យ​តែ​មិន​ជាន់​គេ​ដែល​មាន​រួច​ហើយ។ ហើយ​សូម​ចុច Create Channel URL ។

បញ្ជាក់ : ​ពេល​ប្ដូរ URL ហើយ វា​មិន​ទាន់​បង្ហាញ​លទ្ធផល​ភ្លាមៗ​ទេ រង់ចាំ​មួយ​រយៈ​សិន។

No comments:

Post a Comment